បុរសម្នាក់មានសតិមិនប្រក្រតីវង្វេង បានលង់ទឹកស្លាប់ នៅស្រុកស្រែអំបិល

ខេត្តកោះកុង÷ ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៧:០០នាទីយប់ មានអនុ​ភូមិឈ្មោះ​ យុន​ គិក បានរាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ជ្រោយស្វាយថាមានសាកសព អណ្ដែតទឹកស្តិតក្នុងភូមិ​កំពង់ស្ដាំ​ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​ ។ ដោយសាកសពនេះបងប្អូនសាច់ញាត្តិ និងក្រុមគ្រួសារដេីររក ឃេីញនៅអណ្តែតទឹកក្បែរឆ្នេរមាត់ព្រែកកំពង់ស្តាំ សពឈ្មោះ នឿន គា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលតាមការសាកសួរបំភ្លឺរបស់ប្រពន្ធបងប្អូនសាច់ញាតិ និងអ្នកជិតខាងថាសាកសពនេះធ្លាប់មានជំងឺវង្វេង បីទៅប្រាំដងរួចមកហេីយ ។

សាកសពបានបាត់ពីផ្ទះនេះថ្ងៃទី30/7/2022វេលាម៉ោង1:00រសៀល ក្រុមគ្រួសារសាច់ញាតិដេីររុករកពុំឃេីញសោះលុះដល់ថ្ងៃទី31/7/2022 វេលាម៉ោង5:30ល្ងាចស្រាប់តែឃេីញសាកសពនេះអណ្តែតទឹកក្បែរច្រាំងស្ថិតនៅភូមិកំពង់ស្តាំ ។

តាមការពិនិត្យ​របស់ផ្នែកជំនាញនិងក្រុមគ្រូពេទ្យសាកសពនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំមានករណីឃាតកម្មឡេីយ។ ចំពោះសាកសពផ្នែកជំនាញគ្រូពេទ្យ និងប៉ុស្តិ៍រដ្ឋបាលធ្វេីលិខិតប្រគល់ទៅអោយប្រពន្ធយកទៅធ្វេីបុណ្យតាមប្រពៃណីខ្មែរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online