បុរសម្នាក់លោតពីលើស្ពានកោះកុង បណ្តាលលង់ទឹកស្លាប់  

កោះកុង÷ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១១:៥៥នាទី ថ្ងៃត្រង់មានករណីមនុស្សស្លាប់អណ្តែតទឹក 01នាក់កើតឡើងនៅចំណុចជិតគល់ស្ពានកោះកុង ស្ថិតនៅភូមិ 1 សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ។

ក្នុងនោះមានចូលរួមពិនិត្យសព ព្រះរាជអាជ្ញារង ឃុនភឿន.ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់(ខេត្ត)ផ្នែកបច្ចេកទេសកោសល្យវិទ្យាសាស្ត្រខេត្ត. ប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ.គ្រូពេទ្យបង្អែកខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្រោយធ្វើការពិនិត្យសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ក្បាលមានហូរឈាមតាមមាត់លាយនឹងទឹក ដងខ្លួនមានសាក់ ពីមានស្នាមរបួសអវយះវះ មានដាក់ជើងទងសងខាង សំលៀកបំពាក់ អាវពណ៌ខ្មៅ ខោកាបូយពណ៍ខ្មៅ លីអូរពណ៌ខ្មៅ។

មូលហេតុ : ស្លាប់ដោយសារលង់ទឹកលោតពីលើស្ពានកោះកុង។

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋានដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាណ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online