បុរសម្នាក់អួតខ្លួនថាជាគ្រូពេទ្យហេីយទំនាក់ទំនងតាមរយៈទូរស័ព្ទបោកប្រាស់រំលោភទំនុកចិត្តគេយកម៉ូតូច្រេីនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង
កាលពីថ្ងៃ ព្រហស្បតិ៍៣រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ នៅចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង អនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុ ជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោ កវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិ យាល័យជំនាញ រួមនឹងក្រុមអន្តរាគ មន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីរំលោភលេីទំនុកចិត្ត( យកម៉ូតូតាមបណ្ដាញសង្គមហ្វេសប៊ុក)០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំមានទី លំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវ ។
-*វត្ថុតាងដកហូតរួមមាន ៖
- កូនសោរម៉ូតូ ចំនួន ០៥
- ស៊ីមកាតចំនួន ០៤
- បណ្ណ័បេីកបរចំនួន ០១ សន្លឹក
- ស្លាកលេខម៉ូតូចំនួន ០៧ សន្លឹក
- ម៉ូតូ ០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប1AK-2419
– ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ជនរងគ្រោះ ឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលេីតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ ទៅជនរងគ្រោះថារូបគេជាគ្រូពេទ្យទាហានប្រចាំការនៅភ្នំពេញ រហូតដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវាក់សាំងសម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ដំបង រហូតដល់វេលាម៉ោង១៣និង០០នាទីថ្ងៃខែឆ្នាំខាងលេី ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះតាមឆាត ថារូបគេមកដល់ខេត្តបាត់ដំបងហេីយ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខបាត់ដំបង1AD-6850 ចេញពីផ្ទះមករកទិញថ្នាំលេបផង ក៏មកជួបជនសង្ស័យនៅចំណុចមុខពេទ្យនៅពេលជួបគ្នាជនសង្ស័យបានប្រាប់ជនរងគ្រោះថារូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះជូនទៅរកកន្លែងហូបបាយ នៅពេលជូនទៅដល់កន្លែងហូបបាយ ជនសង័្សយប្រាប់ជនរងគ្រោះថាមានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហេីយពេលនោះជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដេីម្បីជិះទៅយកថ្នាំ។
ពេលនោះជនរងគ្រោះបានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង័្សយហេីយជនសង័្សយបានជិះម៉ូតូនោះទៅបាត់រហូត។
ដោយរង់ចាំបាត់យូរពេកមិនឃេីញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ ទេីបជនរងគ្រោះមានការសង័្សយថា រូបគាត់ពិតជាចាញ់បោកជនសង័្សយខាងលេីនោះហេីយ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លេីយ សារភាពថាកន្លងមករូបគេធ្លាប់បានធ្វេីសកម្មភាព ដូចខាងលើ នេះចំនួន០៤លេីកមកហេីយគឺ នៅក្នុងខេត្តឧត្តរមានជ័យចំនួន ០២ លេីក និង នៅក្នុងខេត្តពោធិ៍សាត់ចំនួន០២លើក តែលើកចុងក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
ពេលនេះការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕