បុរសម្នាក់​បាន​យកកាំបិត​ខ្វាវ​ កាប់​ស្ត្រី​ម្នាក់​អោយ​រង​របួស​ធ្ងន់​ ដោយសារ​បញ្ហា​ទំនាស់​អ្នក​ជិតខាងផ្ទះគ្នា

ស្រុកបូទុមសាគរ: ករណីហឹង្សានេះ​ បាន​កេីត​ឡេីង​កាលពីថ្ងៃទី​26/07/20 វេលាម៉ោង​ 16:20​ នាទីល្ងាច​ នៅចំនុច​ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ​ ជនបង្ករឡេីងដោយ​ឈ្មោះ​ ជុំ ធួក ភេទប្រុស អាយុ45ឆ្នាំ បានធ្វើសកម្មភាពយកកាំបិតខ្វាវ កាប់ទៅលើជនរងគ្រោះ ឈ្មោះ​ ឈឹម ច្រៀប ភេទស្រី អាយុ35ឆ្នាំ រងរបួសធ្ងន់​ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។

មូលហេតុ​ ៖​ ទំនាស់គ្នារឿបងស្រីជនរងគ្រោះបិតផ្លូវដីមិនអោយក្រុមគ្រួសារ ជនសង្ស័យចូលផ្ទះរបស់ខ្លួនខាងក្រោយ។

ករណីខាងលើនេះ​ កម្លាំង​យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនិតីវិធីច្បាប់។