បុរសម្នាក់​ ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ហេតុ​ នៅស្រុកបូទុមសាគរ

ហេតុ​ការណ៍​នេះ​ បាន​កេីត​ឡេីង​កាលពីយប់ថ្ងៃទី ២៧/០៧/២០២០ នាវេលាម៉ោង ២១:៣០នាទី យប់​ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល​គីឡូម៉ែត្រ​ ៣៤-៣៥ ស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ។ បង្ករឡេីង​ដោយរថយន្ត ០១គ្រឿងម៉ាក MITSUBISHI ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ 3A 1790​ អ្នក​បេីក​បរ​ពុំ​ស្គាល់​អត្តសញ្ញាណ​ បើកបរទិសដៅពីរលិច ទៅកើត បានបុកម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៌ ខ្មៅ គ្មានស្លាកលេខ​ បេីកបរ​ដោយឈ្មោះ ស៊ុន ថាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ បណ្តាលឲ្យ​ស្លាប់ភ្លាម​ៗ​ នៅកន្លែងកើតហេតុ​ រីឯជន​បង្ករ​ បានរត់គេចខ្លួនបាត់។
ក្រោយ​កេីត​ហេតុ​ សពជនរងគ្រោះ បានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក​ឯ​ វត្ថុ​តាង​ យកមករក្សាទុកនៅអធិការដ្ឋាន ។