បុរសរងគ្រោះ០១នាក់ត្រូវខ្សែ ភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ
ខេត្តត្បូងឃ្មុំ: ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ :៣០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិត នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពមានឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ ។
ប្រភព:បន្តថា ជនរងគ្រោះបានជួសជុលម៉ូទ័របាញ់ទឹក រួចរាល់ហើយក៏បាញ់ទឹកសាកនៅ កន្លែងទិញជ័រ និងមុខផ្ទះរបស់ខ្លួនបណ្ដាលឲឆ្លងចរន្តអគ្គិសនី(ឆក់ស្លាប់តែម្ដង)។
ក្រោយទទួល បានពត៏មានកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្រឡប់និងពេទ្យមណ្ដលសុខភាពចុះពិនិត្យធ្វើការស្រាវជ្រាវសន្និដ្ឋានថាសពពិតជាស្លាប់ដោយឆ្លងចរន្ដអគ្គីសនីពិតមែនពុំមានពាក់ពន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ ធ្វើបុណ្យតាមប្រពៃណី។


