បើកកិច្ចប្រតិបត្តិការបង្ក្រាបក្មេងទំនើងគប់កញ្ចក់រថយន្ត នៅចំណុចតាមផ្លូវភ្លោះ

ខេត្តត្បូងឃ្មុំ:បើកកិច្ចប្រតិបត្តិការបង្ក្រាបក្មេងទំនើង នៅវេលាម៉ោង ១៩ៈ៤០នាទី តាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ចុះទៅស្រាវជ្រាវបង្ក្រាប ក្មេងទំនើងគប់កញ្ចក់រថយន្ត នៅចំណុចតាមផ្លូវភ្លោះ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំកាល ពីវេលាម៉ោងប្រមាណ១៩និង ៣០នាទី ភ្លាមៗនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងល្បាតតាមរកមុខសញ្ញាល្មើស លុះមកដល់ចំណុចតាមផ្លូវខាងលិចរង្វង់មូលស្រឡប់ ស្ថិតនៅភូមិ ស្រឡប់ ឃុំស្រឡប់ នៅវេលាម៉ោង២១:០០នាទី ស្រាប់តែជួបនឹងក្មេងទំនើងចំនួន ២នាក់ កំពុងឈរកាន់ខ្សែក្រវ៉ាត់ឈរស្ទាក់ផ្លូវប៉ុនប៉ងវាយលើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងយើងខ្ញុំក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះ៖

១.ឈ្មោះ ណាន និត ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែររស់នៅភូមិល្ងើន ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
២.ឈ្មោះ បូ ចាន់តូ ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែររស់នៅភូមិព្នៅក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទាំងពីរនាក់ស្នាក់នៅធ្វើការជាជាងទឹកភ្លើងនៅផ្ទះល្វែងក្បែរទីកន្លែងកើតហេតុនោះ។ យើងដកហូតបានខ្សែក្រវាត់ចំនួន ០២ និងម៉ូតូ ០១គ្រឿងម៉ាកZOOMER-X ជនសង្ស័យទាំងពីរ នាក់ខាងលើ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកត្បូងឃ្មុំចងក្រងសំណុំរឿងតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online