បើកម៉ូតូបុកម៉ូតូពីក្រោយ ស្លាប់ម្នាក់ និងរងរបួស ០២នាក់ នៅស្រុកបូទមសាគរ
ខេត្តកោះកុង÷ នៅថ្ងៃទី ២៩.០៦.២០២១ វេលាម៉ោង ៨និង ៥០នាទី មានករីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកម៉ូតូលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៣៨-៣៩ ស្ថិតក្នុងភូមិ តាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ។ ម៉ូតូបង្ក ម៉ាក អុិចសុិនទ័រ ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីលិច ទៅ កើត ស្របគ្នា ជាមួយម៉ូតូរងគ្រោះ ដល់ចំណុចកើតហេតុ បានបុកម៉ូតូរងគ្រោះ ពីក្រោយម៉ាក វេវ ពណ៌ ខ្មៅ លាយស គ្មានស្លាកលេខ បណ្តាលអោយស្លាប់មនុស្ស ០១នាក់ស្រី ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងរបួសស្រាល ០២នាក់ ប្រុស ។ មូលហេតុបើកបរ ខ្វះការប្រុងប្រយត្ន័ ប្រើប្រាស់ល្បឿន ។
ជនបង្ក ឈ្មោះ ណន កុសល់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្ត កោះកុង (របួសស្រាល)។
អ្នករួមដំណើរឈ្មោះ សល់ វិសាល ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។
ជនរងគ្រោះឈ្មោះ ឆោម រើន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្ត កោះកុង ស្លាប់ ។
រីឯអ្នករបួសស្រាល ០២នាក់ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។
បច្ចុប្បន្ន ម៉ូតូទាំពីរគ្រឿងខាងលើ ខូចខាត ស្រាល យកមករក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយ ៕