បើករថយន្តក្រឡាប់ខ្លួនបណ្តាលអោយរងរបួសធ្ងន់ម្នាក់នៅស្រុកកោះកុង

កោះកុង÷ នៅថ្ងៃទី១៧ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ៧ និង ៥០នាទីព្ព្រឹកមានករណីក្រថយន្តកឡាប់ដោយខ្លួនឯងមួយលើក លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ចំនុចចំណោទតាតៃ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ទិសដៅពីកើតទៅលិច។

រថយន្តបង្ករម៉ាកHYUNDIAពណ៍សលាយត្រួយចេក ពាក់ស្លាក់លេខ ភ្នំពេញ 3A-4795

អ្នកបើកបរឈ្មោះឃឿន ចន្នីភេទប្រុស អាយុ ២៨ រស់នៅភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ (បែកក្បាល) ។

មូលហេតុរថយន្តបង្ករប្រើប្រាស់ល្បឿនលឿននៅចំនុចផ្លូវកោង ប្រាំងមិនជាប់បណ្ដាលអោយក្រឡាប់ដោយខ្លួនឯង ក្រោយមកកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានត្រួតពិនិត្យ ហើយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕