បើករថយន្តមិនប្រុងប្រយ័ត្នរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ នៅក្រុងច្បារមន 

ស្នងការដ្ឋាននគរបាលជាតិ៖ ​នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង០០និង១៥នាទី នៅលើផ្លូវលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៤៥-៥៦ ស្ថិតនៅចំណុចភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ររថយន្តបុកខឿនពុះចែកទ្រូងផ្លូវ ដោយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក HYUNDAI MIGHITY ពណ៍សរ គ្មានស្លាកលេខបើកបរពីលិចទៅកើត (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) លុះបើកមកដល់ចំណុចខាងលើបានរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យ ខូចខាតសម្ភារដូចខាងក្រោម ៖ -ខូចខាតថយន្ត០១គ្រឿងធ្ងន់

– ខូចបង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម,

-បង្គោលក្រុមហ៊ុនស្មាត០១ដើម,

-បង្គោលផ្លាកសញ្ញាចរាចរណ៍០១ដើម,

-ពុំមានបង្កឲ្យមនុស្សរបួសទេ។

ក្រោយពេលកើតហេតុអ្នកបើកបរចុះគេចខ្លួនបាត់ ។ ចំពោះវត្ថុតាងរថយន្តបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕