បើទោះបីជាមានករណីឆ្លងជម្ងឺ Covid-១៩ច្រើនយ៉ាងណាក៏ដោយតែវៀតណាមនៅតែ…

វៀតណាម : បើទោះបីជាមានករណីខ្លះនៃជម្ងឺ Covid-១៩ នៅក្នុងប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្នយ៉ាងណាក៏ដោយ ការផ្ទុះនៃជំងឺនេះបានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រភពវត្ថុធាតុដើមនិងមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការបញ្ជាទិញអន្តរជាតិសម្រាប់ឧស្សាហកម្មលើវិស័យកាត់ដេររបស់ប្រទេសនេះ។ នៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតកាន់តែខ្លាំងការងារខ្លះរផ្តោតពីវិធីដើម្បីធានាសុវត្ថិភាពនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កម្មករនិងអ្នកគ្រប់គ្រង។

ការងារកាន់តែរឹតបន្តឹងនិងមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាលអង្គការសុខភាពពិភពលោកនៅប្រទេសវៀតណាម ជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនិងការិយាល័យប្រចាំប្រទេសរបស់ ILO  បានបង្កើតគោលការណ៍ណែនាំជាក់ស្តែងសម្រាប់ឧស្សាហកម្មលើវិស័យនេះផងដែរ។

​ អ្នកនាំពាក្យនៃក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំងនៃជម្ងឺ Covid -១៩ ប្រចាំប្រទេសវៀតណាម និង អង់គ្លេស ផ្តល់ព័ត៌មានវេជ្ជសាស្រ្តអំពីវីរុស និង វិធីដើម្បីការពារការរីករាលដាល ការអនុវត្តការគ្រប់គ្រងចំណីអាហារប្រកបដោយសុវត្ថិភាពនិងវិធីគ្រប់គ្រងកម្មករឬទទួលខុសត្រូវដល់រោងចក្រផងដែរ។

អនុសាសន៍សំខាន់គឺនិយោជករួមជាមួយនិងកម្មករ សហជីពបង្កើតគោលនយោបាយនិងនីតិវិធីដើម្បីកាត់បន្ថយហានិភ័យដូចជាការតែងតាំងមនុស្សម្នាក់ឬមេក្រុមដើម្បីអនុវត្តវិធានការក្នុងការណែនាំហើយធានាថាកម្មករត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ពីជំងឺនិងផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្ត្រនៅនឹងកន្លែង។

លិខិតណែនាំអំពីការអនុលោមភាពដូចជាសារៈសំខាន់នៃការបន្តបើកប្រាក់ឈ្នួលដល់កម្មករដែលបានចុះកិច្ចសន្យា ហើយមិនអាចមកកន្លែងធ្វើការបាន ឬ អ្នកដែលសង្ស័យថាមានបញ្ហាផ្សេងទៀត។ ទាក់ទងទៅនឹងប្រាក់ឈ្នួលនិងការឈប់សម្រាកដែលមានផលប៉ះពាល់នៃការរំខានដល់ការផ្គត់ផ្គង់ត្រូវបានដោះស្រាយក៏ដូចជាអ្វីដែលរដ្ឋត្រូវធ្វើក្នុងករណីធ្ងន់ធ្ងរដែលរោងចក្រត្រូវបានបិទរឺចាប់ផ្តើមជម្រុះបុគ្កលិកនោះ។

By: Bonny