បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរបួស ០៣នាក់ នៅស្រុកប្រាសាទបាគង

សៀមរាប៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង២០នាទីទៀបភ្លឺមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត ០៣គ្រឿងច្រាសទិសគ្នា នៅចំណុចមុខផ្លូវចូលស្តាតថ្មីស្តិតនៅភូមិជ្រៃ.ឃុំកណ្តែក.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ។

សមត្ថកិច្ចបានឲ្យដឹងថា : មានរថយន្តមួយគ្រឿងម៉ាកNISSANពណ៍ស ស្លាកលេខភ្នំពេញ2Y.91 67 បើកបរដោយឈ្មោះហូ លីន ភេទប្រុស.អាយុ៣២ឆ្នាំនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកជាមួយរថយន្តក្រុង ពណ៌ក្រហមស្លាកលេខភ្នំពេញ3F-33 99 បើកបរដោយឈ្មោះ តន សុភាន់ ភេទប្រុស.អាយុ២៨ឆ្នាំនៅភូមិ៣.ឃុំល្វាលើ.ស្រុកចំការលើ.ខេត្តកំពុងចាម (គ្មានរបួស)បើកបរមានទិសដៅពីកើតទៅលិច ហើយបែកកង់រ៉េចង្កូតទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកLEXUS.RX330 ពណ៌ស ស្លាកលេខភ្នំពេញ.2AZ-57 19 _ បើកបរដោយមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតទៅលិច ។ ក្នុងឧបទ្ទវហេតុនេះ បណ្តាលឲ្យខូចខាត

រថយន្តចំនួន ០៣គ្រឿង ( ធ្ងន់ ) និងរងរបួសស្រាលចំនួន ០៣នាក់ ( អ្នកបេីកបរ និងអ្នករួមដំណើរ ) ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ។ ចំណែករថយន្តទាំងបីគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដេីម្បីអនុវត្តនីតិវិធីបន្ត ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online