បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ម្នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់ 

សៀមរាប៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១ និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូមែត្រលេខ៣៥៩_៣៦០ ក្នុងភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា : មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ 3B.2677បើកបរដោយឈ្មោះ ផល សុភាព ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម បើកប​រក្នុងទិសដៅពីលិចទៅកើត បានក្រឡាប់ខ្លួនឯងផ្ងារកង់ឡើងលើ បណ្តាល​ឲ្យស្លាប់ឈ្មោះ ផល សុភាព ។

មូលហេតុនៃគ្រោះថ្នាក់បណ្តាល​មកពីអ្នកបើកបររថយន្ត បើកមានល្បឿនលឿន និងមេឃកំពុងភ្លៀងធ្វើអោយផ្លូវរអិល។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបានការពារកន្លែងកើតហេតុនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online