បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលអោយបុកស្លាប់អ្នកអូសរទេះទាខ្វៃម្នាក់

សៀមរាប៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០០ នឹង១០នាទី នៅលើផ្លូវជាតិលេខ៦ មុខផ្សារពួក ស្ថិតនៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញម៉ាកសាំយ៉ុង (១២កៅអី ) និងរទេះលក់ទាខ្វៃ ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានអោយដឹងថា : មានរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ស្លាកលេខ ភ្នំពេញ ២AB ២២៤៨ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ បេីកបរពីទិសដៅកេីតទៅលិចក្នុងល្បឿនលឿន ហើយបានបុកបុរសម្នាក់ដែលកំពុងអូសរទេះទាខ្វៃ ឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៤៨ឆ្នាំ​ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក បានបន្តទៀតថា : ក្រោយកើតហេតុ ជនបង្កបានព្យាយាមបើករថយន្តរត់គេចទៅទិសខាងកើត តែកម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យអន្តរាគមន៍បានអន្តរាគមន៍ទាន់ពេលវេលាឃាត់រថយន្តបាននៅក្រុងសៀមរាប ។ ចំណែកអ្នកបេីកបរបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ព្រមទាំងកសាងសំណុំរឿងរឿងបញ្ប្រុងប្រយ័ត្នបណ្តាលអោ​។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕