បេីកបរក្នុងល្បឿនលឿនបត់ខ្វះការប្រុងប្រយ័ត្ន របួសធ្ងន់មួយ
សៀមរាប៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០ និង២០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូត្រង់ចន្លោះបង្គោលគីឡូលេខ ២៩៣ & ២៩៤ ត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិ៦។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិនគបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាឌ្រីម ផលិតនៅឆ្នាំ ២០២២ ពណ៌ ខ្មៅ ស្លាកលេខ ប.មានជ័យ 1W 60 67 បើកបរដោយ
ឈ្មោះ នី រ័ត្នដា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធម ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើត ទៅលិចបត់ឆ្វេង ប៉ះទង្គិចនិង ម៉ូតូម៉ាកស៊ុមមឺ ពណ៍ឡាទុំ ផ្លាកលេខ សៀមរាប 1AL 85 99 ។
ឈ្មោះ ទី ដាលី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសំរោងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បណ្តាលអោយរបួសអ្នកបើកបរម៉ូតូទាំងសងខាងធ្ងន់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ចំណែកវត្ថុតាង សមត្ថកិច្ចជំនាញនាំយកខូចខាតយកមករក្សានៅអធិការបាគង ៕