បេីកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំបណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ នៅស្រុកបន្ទាយស្រី
សៀមរាប៖ នៅថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៩និង ៤០ នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ យាយ ឈុន ស្ថិតក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវកៅស៊ូក្នុងឃុំរុនតាឯក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ ស្លាកលេខ សៀមរាប 1R-5687 បេីកបរដេាយឈ្មេាះ សៀវ សាន់ ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរមានទិសដៅជើងទៅត្បូង(ពាក់មួកសុវត្ថិភាព) បានបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-0835 បេីកបរដោយឈ្មោះ ប៉ាត់ ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាម បើកបរមានទិសដៅពីត្បូងទៅជើង(ពាក់មួកសុវត្ថិភាព)។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យ៖ រងរបួសមនុស្សចំនួន ០២នាក់
១-ឈ្មោះ សៀវ សាន់ ភេទប្រុស (របួសធ្ងន់)
២-ឈ្មោះ ប៉ាត់ ធឿន ភេទប្រុស (របួសធ្ងន់)
– ខូចខាត ម៉ូតូចំនួន ០២គ្រឿង (ធ្ងន់)
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា : មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបេីកបរម៉ូតូផ្លាកលេខសៀមរាប 1AG 0835 មិនប្រកាន់ស្ដាំ បើកបរក្នុងល្បឿនលឿន និងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខសៀមរាប 1R 5187 បើកបរក្នុងល្បឿនលឿន ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែក វត្ថុតាង កម្លាំងជំនាញចរាចរណ៍បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕