បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់
ប្រតិបត្តិការរយៈ ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល សហការជាមួយអធិកាដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ, អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ដែលបានធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល ដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនៅតាមផ្លូវ ហើយពួកវាយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះឱ្យឈប់ម៉ូតូ ហើយធាក់ផ្តួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូជិះគេចខ្លួនតែម្តង។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ ពុធ រតនៈ ហៅ កាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)
២-ឈ្មោះ ឡាយ ឋានៈ ហៅ ភ្លោះ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)
៣-ឈ្មោះ សោម សុភា ហៅ ភា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (មានសារធាតុញៀន)។ សកម្មភាពប្រព្រឹត្ត
លើកទី១-លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើអាវុធខ្លីភ្ជង់ និងវាយយកម៉ូតូ) នៅចំណុចតាម ផ្លូវលំ ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩:៣០នាទី។
មធ្យោបាយម៉ូតូចំនួន ០៤គ្រឿង
ប្រដាប់ដោយ អាវុធខ្លីចំនួន ០១ដើម ម៉ាកK59
លើកទី២-លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(បើអាវុធខ្លីភ្ជង់ និងវាយយកម៉ូតូ) នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៥:២០នាទី។
មធ្យោបាយម៉ូតូចំនួន ០១គ្រឿង
ប្រដាប់ដោយ អាវុធខ្លីចំនួន ០១ដើម ម៉ាកK59
លើកទី៣-លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើ ហិង្សា(បើអាវុធខ្លីភ្ជង់ និងបាញ់យកម៉ូតូ) នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៤:៣០នាទី។
មធ្យោបាយម៉ូតូចំនួន ០១គ្រឿង
ប្រដាប់ដោយ អាវុធខ្លីចំនួន ០១ដើម ម៉ាកK59
លើកទី៤-លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(បើអាវុធខ្លីភ្ជង់យកម៉ូតូ) នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦:០៥នាទី។
មធ្យោបាយម៉ូតូចំនួន ០២គ្រឿង
ប្រដាប់ដោយ អាវុធខ្លីចំនួន ០២ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕