ប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័ពាក់ព័ន្ឋនិងអំពើលួចម៉ូតូបានចំនួន02នាក់…

ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌនិងប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័ពាក់ព័ន្ឋនិងអំពើលួចម៉ូតូបានចំនួន02នាក់ ជាបន្តបន្ទាប់ដូចខាងក្រោមៈ

នៅវេលាម៉ោង ១៨.០០ នាទី កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានចុះស្រាវជ្រាវបង្ក្រាបករណីអំពើលួច(ម៉ូតូ)០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ ២០១១ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប ១L-៦២៩២ មានលេខតួនិងលេខម៉ាស៊ីនៈ ០១៣៦០១៧ ដែលជនសង្ស័យឈ្មោះ ឆេង ឌីណា ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។ ក្រោយធ្វើការសាកសួររបស់មន្ត្រីនគរបាលយុត្តិធម៌ ជនសង្ស័យបានសារភាពខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូរបស់ជនរងគ្រោះប្រកដមែន ហើយក្នុងប្រតិបត្តិការនោះមន្ត្រីយើងបានដកហូតម៉ូតូរបស់ជនរងមួយគ្រឿងទៀតម៉ាឃ្លិច ដោយឃើញម៉ូតូឃ្លិចនោះមិនប្រក្រតី មន្ត្រីនគរបាលយុត្តិធម៌បានសួរពន្លាតទើបជនសង្ស័យសារភាពថាបានលួចគេនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំជាមួយនិងប្ដីរបស់ខ្លួន ហើយសមត្ថកិច្ចយើងបានបន្តស្រាវតាមចាប់ប្ដីជាជនសង្ស័យបន្តទើប។
ថ្ងៃទី២៥.០៨.២០២០ ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ការីម រ៉ូស្នា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅពុំពិតប្រាកដ ក្រោយពីសមត្ថកិច្ចយើងសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ១.៣០នាទីយប់ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកគ្លិច ដែលមានលេខតួនិងលេខម៉ាស៊ីន ០០១០៩៥៣ បានយកម៉ូតូពីផ្ទះសំណាក់ Dancing Frog (កង្កែបរាំ)ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ជារបស់ជនរងគ្រោះឈ្មោះ Circourt David ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយពីខ្លួនធ្វើសកម្មភាពរួចបានយកម៉ូតូទៅទុកនៅបន្ទប់ជួលស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។
នៅរសៀសថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីផ្នែកជំនាញនគរបាលព្រហ្មទណ្ឌក្រុងសហការជាមួយមន្ត្រីទទួលជំនាញព្រហ្មទណ្ឌប៉ុស្ដិ៍កសាងសំណុំរឿងរួចរាល់និងបញ្ជូនជនសង្ស័យទាំងពីរទៅសាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមច្បាប់។

ចប់កិច្ចសហប្រតិបត្តិការ យើងបានដកហូតម៉ូតូទាំង០២គ្រឿងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាបណ្តោះអាសន្នរងចាំធ្វើការប្រគល់អោយជនរងគ្រោះយកទៅគ្រប់គ្រងថែរក្សាវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online