ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ប្លន់យកម៉ូតូ

ភ្នំពេញ÷កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣ និង 00 នាទី ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ ៤០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GV-2497 លុះជិះមកដល់ចំណុចដីឡូត៍គ្មានស្លាកលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យចំនួន ២នាក់កំពុងអង្គុយនៅកែងដីឡូតិ៍គ្មានលេខនោះ ស្រាប់តែជនសង្ស័យទី០១ឈ្មោះ អុឹម ម៉ាលី ភេទប្រុស អាយុ ២២ ឆ្នាំនិងទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរង គ្រោះ ពេលនោះជនរងគ្រោះក៏បានចុះពីលើម៉ូតូរត់គេចខ្លួន បន្ទាប់មកឈ្មោះ អុឹម ម៉ាលី បានយកម៉ូតូជិះទៅបាត់។

រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០ នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។

លុះមកដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ២០នាទីដោយមានការដឹកនាំពីលោកវរសេនីយ៍ត្រី​ ឯម​ ភារីដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ អុឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។

ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុសអាយុ ៤០ ឆ្នាំជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី០១ ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។

ជនសង្ស័យទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online