ប៉ូលិសស្លៀកស៊ីវិល១ក្រុមចុះចាប់បុរសម្នាក់ ម្ចាស់ផ្ទះភ័យរត់ប្តឹងទាំងយប់
រាជធានីភ្នំពេញ ៖ ជនស្លៀកពាក់ស៊ីវិលមួយក្រុមចុះមកឃាត់បុរសម្នាក់នៅក្នុងផ្ទះជួលដោយម្ចាស់ផ្ទះសួរនាំជួយអន្តរាគមន៍ត្រូវបុរសខាងលើដកកាំភ្លើងភ្ជង់គំរាមបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល បុរី សែនមនោរម្ស ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌ ពោធិ៍សែនជ័យ ។

ម្ចាស់ផ្ទះដែលគេមកចាប់មនុស្សក្នុងផ្ទះរបស់ខ្លួនឈ្មោះ តារា ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរផ្នែកទីផ្សារ រស់នៅភូមិកើតហេតុខាងលើបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុមានជនស៊ីវិលចំនួនជិត១០នាក់ជិះម៉ូតូប្រមាណ៦គ្រឿងរួមទាំងរថយន្តកាមរីមួយគ្រឿងសុទ្ធតែពាក់មួកសុវត្ថិភាពបានមកចាប់មនុស្សនៅផ្ទះរបស់គាត់ ខណៈនោះគាត់បានសួរនាំតែត្រូវបានបក្សពួកខាងលើបានយកកាំភ្លើងមកគំរាមគាត់ឱ្យអង្គុយចុះ និងវៀសដៃចំប្រពន្ធរបស់គាត់ដែលកូនខ្ចី ត្រូវ១ដៃបណ្តាលឲ្យរងរបួសផងដែរ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈឃាត់នាក់រស់នៅផ្ទះជួលគាត់ដោយដេញចាប់ពេញផ្ទះ និងប្រើពាក្យថា ពួកគាត់ជាសមត្ថកិច្ច បន្ទាប់មកបានចាប់មនុស្សម្នាក់ដែលរស់នៅក្នុងផ្ទះគាត់បានម្នាក់ហើយបានដាក់ក្នុងរថយន្តគេចខ្លួនបាត់ ។ បន្ទាប់មកបុរសខាងលើបាននាំបងប្រុសម្នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសង្កាត់កន្ទោកភ្លាមៗផងដែរ ។

បន្ទាប់ពីបុរសជាម្ចាស់ផ្ទះទៅដាក់ពាក្យបណ្តឹងដោយសមត្ថកិច្ចប៉ុស្តិ៍បានបញ្ជាក់ប្រាប់គាត់ថា បក្សពួកស៊ីវិលខាងលើជានគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានសុំអនុញ្ញាតពីលោកអធិការខណ្ឌកំបូលរួចហើយ ដោយឃាត់ជនសង្ស័យម្នាក់ដោយមានថ្នាំញៀនទិញចំនួន១០ម៉ឺនរៀលផងដែរ ចំណែកបុរសម្ចាស់ផ្ទះពេលដឹងរឿងហើយទើបត្រឡប់ទៅផ្ទះវិញដោយមិនបានដាក់ពាក្យបណ្ដឹងឡើយ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/