ប្ដីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានហើយរាលដាលបង្ករទៅជាអគ្គិភ័យតែម្តង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ២៣:១០ នាទីយប់ ថ្ងៃ អង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះសូទ្វ ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកបង្ករ) មុខរបរយោធា ។ និងម្ចាសបន្ទប់ឈ្មោះ សួស គឹមសាន ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ ។ មូលហេតុប្ដីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានហើយរាលដាលបង្ករជាអគ្គិភ័យតែម្តង ។ ប្រភេទសំណងថ្មក្រោមឈើលើទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ) ។
ខូចខាតសំភារះ: ខូចខាតផ្ទះទំហំ (៥ម៉ែត្រ×១៥ម៉ែត្រ) រួមសំភារះប្រើប្រាស់អស់ទាំងស្រុងហើយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង ទំហំ (៧ម៉ែត្រ×១៧ម៉ែត្រ ) ។ បានចេញរថយន្តអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ : ចំនួន ០៦ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ រថយន្ត ស្មេីរនឹង ២៤ ម៉ែត្រគូប ។
- រថយន្តជំនួយរបស់ស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរ ០៦ ម៉ែត្រគូប ។
ពន្លត់ចប់នៅវេលាម៉ោង ២៣:៥៥ នាទីយប់ ថ្ងៃ.ខែ.ឆ្នាំដដែល ៕