ប្តីយកព្រនុងឫស្សីវាយប្រពន្ធបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ស្វាយរៀង៖ ដោយសារភ្លើងប្រច័ណ្ឌ និងមានសុរាក្នុងខ្លួនធ្វើឲ្យប្តីហ៊ានយកព្រនុងឫស្សីវាយប្រពន្ធបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ករណីឃាតកម្មខាងលើបានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨នឹង៣០នាទី នៅចំណុចភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់នគរបាលខេត្តបានឲ្យដឹងថាសង្ស័យឈ្មោះ ប៉ា រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ បានយកព្រនុងឫស្សីវាយទៅលើឈ្មោះ ម៉ៅ ណេន ភេទស្រី អាយុ៣២ឆ្នាំ (ត្រូវជាប្រពន្ធ) ចំក្បាលផ្នែកខាងក្រោយបណ្តាលអោយស្លាប់។ ទាំងពីរនាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថាជនសង្ស័យក្រោយពីប្រព្រឹត្តបទល្មើសរួច បានរត់គេចខ្លួនបាត់។ មូលហេតុផឹកស្រាស្រវឹងប្រច័ណ្ឌប្រពន្ធ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងបង្ករសុំណុំរឿងចាត់ការតាមនីតិវិធី ៕

ប្រភព៖ http://cambodiapolice.com/