ប្រកាសអាសន្ន! ករណីអ្នកឆ្លងវីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង កើនឡើងយ៉ាងឆាប់រហ័ស

កូរ៉េខាងត្បូង៖ អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាជំងឺកូរ៉ូណាឬ ជំងឺ Covid-19 ដែលអង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះកាលពេលថ្មីៗនេះ ដែលជាជំងឺប្រភេទផ្លូវដង្ហើម ដែលទើបតែផ្ទុះឡើង កាលពីចុងឆ្នាំ២០១៩ ដែលមានប្រភពមកពី វ៉ូហាន ប្រទេសចិន។
មួយរយៈនេះ ជំងឺផ្លូវដង្ហើមកូរ៉ូណានេះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅពិភពលោកដោយករណីអ្នកឆ្លងជំងឺនេះ មានរហូតទៅដល់ ៧៨,៧០០នាក់ ដោយអ្នកស្លាប់ចំនួន ២៤៦២នាក់ និងអ្នកដែលជាសះស្បើយពីជំងឺមានចំនួន ២៣,១៦៦នាក់
ដោយឡែកថ្មីៗនេះសារព័ត៌មាននៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីតួរលេខដែលស្តីអំពីករណីឆ្លងជំងឺកូរ៉ូណា បានហក់ឡើងកប់ពពក ដែលប្រជាជនកូរ៉េបានឆ្លងជំងឺថ្មីនេះ មកទល់ពេលនេះមានចំនួនសរុប ៥៥៦នាក់ ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តជុំវិញពិភពលោកកំពុងតែដុតដៃដុតជើង ស្រាវជ្រាវអំពីការផលិតវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺCovid-19នេះ ដែលអាចនឹងផលិតបានក្នុងរយៈពេលឆាប់ៗនេះ៕

សូមមើលរូបខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
តួរលេខអំពីករណីឆ្លង ស្លាប់និង ជាសះស្បើយពីជំងឺកូរ៉ូណា
Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online