ប្រកួតចំបាប់បុរាណយប់មិញ ធ្វើឲ្យអន្លង់វែងសើចបិទមាត់អត់ជិត
រាត្រីទី១ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍លើកទី២ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យយប់មិញនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះមានការសប្បាយរីករាយជាខ្លាំងបន្ទាប់ពីបានទស្សនាការប្រកួតចំបាប់បុរាណខ្មែរ និងការផ្ដល់ឱកាសចូលប្រកួតផងនោះ។ មានកុមារជាច្រើន រួមនិងយុវជនបានសុំចូលរួមប្រកួតកម្សាន្តសប្បាយនាពេលយប់មិញផងដែរ នៅថ្ងៃនេះក៏មានច្រើនប្រភេទកីឡាទៀតដែរ ដូចជាថ្មើរជើងលើភ្នំដងរែក ជិះកង់ និងប្រណាំងទូក បាល់ទះ បាល់ទាត់ជាដើម ដូច្នេះអ្នកឧត្តរមានជ័យ បើទំនេរកុំភ្លេចចូលរួមកម្សាន្តសប្បាយផងដែរ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍លើកទី២ នេះគឺធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកុម្ភៈ ២០២០៕



ទិដ្ឋភាពប្រកួតយប់មិញ
អត្ថបទ៖ http://news.sabay.com.kh/