ប្រជាជនកុងហ្គោ ២៧លាននាក់កំពុងប្រឈមអសន្តិសុខស្បៀង

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មនុស្សយ៉ាងតិច ២៧លាននាក់កំពុងប្រឈមអសន្តិសុខស្បៀង។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា ស្ថានភាពទំនងជាកាន់តែធ្ងន់ធ្ងរ ខណៈការប្រយុទ្ធគ្នានាពេលថ្មីៗនេះរវាងក្រុមឧទ្ទាម M23 និងកងទ័ពនៅភាគខាងកើតប្រទេសបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជនភៀសខ្លួនប្រទេសន័រវេស (NRC) បាននិយាយថា វិបត្តិនៅក្នុងប្រទេសកុងហ្គោត្រូវបានចាត់ទុកថា ជាស្ថានភាពភៀសខ្លួនដែលមិនត្រូវបានគេយកចិត្តទុកដាក់របស់ពិភពលោក។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ការវាយប្រហាររបស់ក្រុម M23 បានប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិលរាប់រយនាក់រួមទាំងកុមារ ហើយជាង170,000នាក់បានភៀសខ្លួន ខណៈចំនួនជនភៀសខ្លួនកំពុងកើនឡើង។ អង្គការសហប្រជាជាតិនិយាយថា មនុស្សប្រមាណ 50ម៉ឺននាក់អាចត្រូវបានចាត់ទុកថា ស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅក្នុងផ្នែករបស់ប្រទេសនេះ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online