ប្រជាពលរដ្ឋអុចទៀនធូប ក្នុងថ្ងៃសូត្រមន្ត វេនកាន់បិណ្ឌភ្ជុំបណ្តាលអោយឆេះកុដ្ឋចាស់សង់ពីឈើនៅព្រៃវែង​

ខេត្ត​ព្រៃវែង​៖​ ថ្ងៃអាទិត្យ ៤ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២០:៣០​ នាទីយប់ នៅចំណុចវត្តសុវណ្ណសាមគ្គី ហៅវត្តតាអេង ក្នុងភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្ត​ព្រៃវែង​ មានករណី​អគ្គីភ័យឆេះកុដ្ឋចាស់ សង់ពីឈើ ទំហំ ៨ × ១២ សរុបជាទឹកប្រាក់អស់ប្រហែល ៤៥.០០០.០០០រៀល ។

មូលហេតុ: ប្រជាពលរដ្ឋអុចទៀនធូប ក្នុងថ្ងៃសូត្រមន្ត វេនកាន់បិណ្ឌភ្ជុំនេះបណ្តាលអោយឆេះ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់​អាយុ​ជីវិត​មនុស្សទេ​ ។
ករណី​អគ្គិភ័យ​ខាងលើ​នេះ​កម្លាំង​ជំនាញ​អគ្គិភ័យ​មិនបានចេញរថយន្តអគ្គិភ័យទេដោយផ្លូវមាន​លក្ខណៈ​តូច​ចង្អៀត​៕