ប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់
ខេត្តបាត់ដំបង:នៅថ្ងៃព្រហស្បតិ៍១២កេីតខែអាសាឍឆ្នាំជូតទោស័ក.ស.២៥៦៤ត្រូវនឹងថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៣និង០០នាទីនៅចំណុចក្រុមទី១១ភូមិថ្មី ឃុំតាមុីន ស្រុកថ្មគោលខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលជម្រុញ ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ តាមុីន បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ពៅ តាវ ភេទប្រុសអាយុ៤១ឆ្នាំភូមិថ្មីឃុំ តាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិថ្មីឃុំតាមុឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៥ថង់សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ទម្ងន់៧,៩៧ក្រាម
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។


ជាមួយនឹងការបង្រ្កាបក្នុងបទល្មេីសជាក់ស្តែងនេះជនស័្សយឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនលេខ៤៩៩ត.ព្រ ចុះថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០របស់ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបងលោក អ៉ីវ សុវណ្ណ ចោទប្រកាន់ឈ្មោះខាងលេីពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅខេត្តបាត់ដំបងនាពេលកន្លងទៅ។
ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកថ្មគោល)