ប្រទេសចិនបិទទីផ្សារសាច់និងបន្លែស្រស់ៗនៅទូទាំងទីក្រុងប៉េកាំងបន្ទាប់ពីបានរកឃើញជម្ងឺ Covid-19 នៅលើជ្រុញធ្វើត្រីសាលម៉ុង – ជាមួយនិងឈ្មួញដែលមានផ្ទុកជំងឺ កូវីត១៩ជុំវិញ…
ប្រទេសចិនបានបញ្ជាឱ្យបិទទីផ្សារសាច់និងបន្លែស្រស់ៗជាច្រើននៅទូទាំងទីក្រុងប៉េកាំង បន្ទាប់ពីគេបានរកឃើញវីរុសកូរ៉ូណាបានរកឃើញនៅលើជ្រុញកធ្វើត្រីសាលម៉ុង ជាមួយនិងឈ្មួនរកស៊ីជាច្រើននាក់ដែលមានផ្ទុកមេរោគ Covid-19។
នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២០ របាយការណ៍ របស់អ្នកសារព័ត៌មាន CGI ដែលថារដ្ឋាភិបាលចិនបានបញ្ជាឱ្យបិទទីសក្ការៈបូជា Xin Fa Zhou នៅទីក្រុងប៉េកាំង។ បន្ទាប់ពីបានរកឃើញថានិយោជិកជាច្រើនបានធ្លាក់ខ្លួនឈឺដោយជំងឺ Covid 19 ហើយបានរកឃើញមេរោគឆ្លង (Coronavirus) នៅលើជ្រុញកសម្រាប់ធ្វើត្រីសាលម៉ុងដែលនាំចូលពីបរទេស ដោយមានការយល់ព្រមបិទទីផ្សារចាប់ពីថ្ងៃនេះ (១៣ មិថុនា) វេលាម៉ោង ៣ : ០០ ព្រឹក (ម៉ោងក្នុងស្រុកនៃប្រទេសចិន)

មនុស្សជាង ១០,០០០ នាក់នៅជុំវិញតំបន់ផ្សារ ស៊ីហ្វានឹងត្រូវធ្វើរោគវិនិច្ឆ័យ ជាមួយ Covid-19 ។ ទីផ្សារគ្រឿងសមុទ្រជិងសិន នៅស្រុកហ្វាងតៃ ត្រូវបានបិទផងដែរ បន្ទាប់ពីរកឃើញករណីថ្មី ដោយអ្នកលក់ ពាណិជ្ជករលក់សាច់ ហើយរាល់អតិថិជន ត្រូវតែឆ្លងកាត់ការពិនិត្យជំងឺ
ការស៊ើបអង្កេតកាន់តែខ្លាំងឡើងចាប់ពីថ្ងៃសុក្រ ទី១២ មិថុនា នេះបានរកឃើញថាមានទីផ្សារលក់ដុំធំ ៗ ចំនួន ៦ នៅទូទាំងទីក្រុងប៉េកាំង ត្រូវការបិទ ឬ ជាច្រើនដើម្បីបងា្ករការរីករាលដាលនៃជំងឺ ហើយចាប់ពីពេលនេះទៅនឹងមានវិធានការបន្ថែមទៀតក្នុងការត្រួតពិនិត្យទីផ្សារនៅគ្រប់ទីកន្លែង ។
របាយការណ៍ផ្លូវការបង្ហាញថា រកឃើញមនុស្សថ្មី ៧ នាក់នៅទីក្រុងប៉េកាំង បន្ទាប់ពីមិនមានករណីថ្មីកើតឡើងរហូតដល់ ២ករណីដំបូងត្រូវបានរកឃើញនៅក្នុងស្រុកស៊ីឆេងនៅថ្ងៃទី ១១ ខែមិថុនានិង ៦ ករណីទៀតត្រូវបានរកឃើញនៅថ្ងៃទី ១២ ខែមិថុនាដោយមាន ២ ករណី គឺជាមនុស្សម្នាក់ដែលចូលមកនិងចេញពីផ្សារហ្វេងតៃ ។
ក្រៅពីនែះទៀតក៏បានរកឃើញផងដែរថាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងនេះទើបតែត្រឡប់មកពីទីក្រុងឈីងតាវនៅខេត្តសានដុងភាគខាងកើតនៃប្រទេសចិន ដែលមានចម្ងាយប្រហែល ៦៧០ គីឡូម៉ែត្រខាងជើងទីក្រុងប៉េកាំង។ ចំពោះអ្នកជម្ងឺដទៃទៀតមិនមានប្រវត្តិណាត្រូវបានគេរកឃើញថាធ្វើដំណើរទៅទីក្រុងផ្សេងទៀតទេ។
បន្ទាប់ពីរកឃើញវីរុសកូរ៉ូណានៅលើក្តារជ្រុញកាត់ត្រីសាលម៉ុងនៅផ្សារ Synfast ដែលជាជាផ្សារទំនើបជាច្រើននៅទូទាំងទីក្រុងប៉េកាំងបានយកត្រី Salmon ចេញមកលក់ ។

ជាអគ្គលេខាធិការនៃគណៈកម្មាធិម្មុយនីស្តនៃប្រទេសចិនទីក្រុងប៉េកាំងនិងអភិបាលក្រុងលោក Chen Jiinin ប្រទេសចិនបានអំពាវនាវឱ្យមានកិច្ចប្រជុំភាគីពាក់ព័ន្ធទាំងអស់ត្រូវបើកអង្គប្រជុំនិងស៊ើបអង្គេតជាបន្ទាន់ក្នុងការគ្រប់គ្រងនៃការរាលដាលនៃជំងឺ Covid-19 នៅតំបន់ក្រុងប៉េកាំង ខណៈពេលដែលលោកបានសង្កត់ពាក្យយ៉ាងធ្ងន់ថា : វាចាំបាច់ណាស់ក្នុងការយកបញ្ហានេះមកដោះស្រាយឱ្យបានម៉ត់ចត់តាមអ្វីដែលអាចធ្វើទៅបាននិងឆាប់រហ័សផងដែរ មុនពេលវារាលដាលកាន់តែខ្លាំងឡើងវិញនោះ ។
ដោយ Bonny
អត្ថបទ : Kapook