ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ១៤១ ប្រទេសក្នុងចំណោមសមាជិក ១៩៣ ប្រទេសបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចចិត្តមួយដោយថ្កោលទោសទៅលើរដ្ឋាភិបាលទីក្រុងមូស្គូ
កាលពីថ្ងៃពុធ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ១៤១ ប្រទេសក្នុងចំណោមសមាជិក ១៩៣ ប្រទេសបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចចិត្តមួយដោយថ្កោលទោសទៅលើរដ្ឋាភិបាលទីក្រុងមូស្គូ ដែលនេះជាសញ្ញានៃភាពជោគជ័យមួយរបស់អ៊ុយក្រែនក្នុងការបង្កើននូវភាពឯកោរបស់រុស្សីនៅលើឆាកអន្តរជាតិ។ ដោយឡែក ប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន ៣៥ ទៀត បានបោះឆ្នោតអនុប្បវាទ ឬមានន័យថាជាប្រទេសនៅស្ងៀមជាកណ្តាល។
កម្ពុជាក៏បានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឲ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។
សេចក្តីសម្រេចខាងលើដែលផ្តល់ធានាលើអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសជាសមាជិក អ.ស.ប ចំនួន ៩០ ប្រទេស និងត្រូវការសំឡេងភាគច្រើនចំនួនពីរភាគបី ដើម្បីអនុម័តចូលជាធរមាន។
ប្រទេសសមាជិក អ.ស.ប សរុបចំនួន ១៤១ បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន ៣៥ ទៀតបានបោះឆ្នោតអនុប្បវាទ ឬមានន័យថា ជាប្រទេសនៅស្ងៀមជាកណ្តាល។
កម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន ១៤១ ដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចជាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បណ្តាប្រទេសដែលបានបោះឆ្នោតប្រឆាំងរួមមាន បេឡារុស កូរ៉េខាងជើង អេរីទ្រេ (Eritrea) រុស្ស៊ី និងស៊ីរី។
ប្រភព÷ VOA