ប្រទះឃើញសាកសពអណ្ដែតលើទឹកទន្លេនៅចំនុចភូមិ ព្រែក…

នៅថ្ងៃ ព្រហស្បតិ៍ ០៩ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ០០ នាទីថ្ងៃត្រង់ មានសាកសពអណ្ដែតលើទឹកទន្លេនៅចំនុចភូមិ ព្រែក ឃុំ ជលសា ស្រុក ជលគរី ខេត្ត កំពង់ឆ្នាំង។

សាកសពអណ្ដែតពីត្បូង ទៅជើង និងមិនស្គាល់អត្តសញ្ញាណ មានសភាពហើមប៉ោង ភេទ ស្រី អាយុ ប្រហែល ៣០ ឆ្នាំ ស្លៀកខោ​ខោប៊យពណ៌ទឹកប៊ិច ពាក់អាវយឺតក្នុងពណ៌ស អាវក្រៅដៃវែងបង្កង់ពណ៌ខៀវ ។

សាកសពត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជលសា រក្សាទុកដើម្បីស្វែងរកសាច់ញ្ញាតិបន្ត ៕