ប្រធានអង្គការសហប្រជាជាតិ ជំរុញអោយមេដឹកនាំរបស់សហរដ្ឋអាមេរិកឱ្យមានការតវ៉ាដោយសន្តិវិធី និង អំពាវនាវឱ្យមេដឹកនាំស្តាប់និងមានការអត់ធ្មត់
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវាកាលពីថ្ងៃច័ន្ទ ទី ០១ ខែ មិថុនា ឆ្នាំ ២០២០ នេះថា ប្រមុខអសន្តិសុខរបស់បលោក Antonio Guterres បានប្រកាសដល់ជនជាតិអាមេរិកដែលមានការតវ៉ាប្រឆាំងនឹងវិសមភាពពូជសាសន៍និងកម្លាំងប៉ូលីសហួសប្រមាណដើម្បីធ្វើការប្រឆាំងទាមទារដោយសន្តិវិធី។
លោក Dujarric បានឆ្លើយតបទៅនឹងរលកនៃការធ្វើបាតុកម្មរបស់សហរដ្ឋអាមេរិកជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់គឺលោក George Floyd ដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលីសដែលស្ថិតនៅ Minneapolis ដែលមានរយះពេលមួយសប្តាហ៍មុន។ ការប្រឆាំងតវ៉ានេះគឺត្រូវធ្វើឡើងដោយសន្តិវិធី ហើយភាគច្រើនបានធ្វើឱ្យមានភាពវឹកវរនៃជនស៊ីវិលជាច្រើននៅក្នុងទីក្រុង។
លោក Dujarric បានប្រាប់អ្នកយកព័ត៌មានបន្ថែមទៀតថា៖ «ការប្តឹងតវ៉ានេះគឺដាច់ខាតត្រូវតែដោះស្រាយ, ក៏ប៉ុន្តែពួកគេត្រូវតែធ្វើដោយសន្តិវិធី ហើយអាជ្ញាធរក៏ត្រូវតែអត់ធ្មត់ក្នុងការរារាំងឆ្លើយតបទៅវិញចំពោះបាតុករទាំងនេះផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា“ នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងបណ្តាប្រទេសនានាដទៃទៀតនៅលើពិភពលោកដែរមានការចម្រុងចម្រាស គឺមានច្រើនសំបូរបែបនិងមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែភាពជោគជ័យនៃសង្គមផ្សេងៗដូចគ្នាទៅនិងបណ្តារប្រទេសណាមួយទាមទារការវិនិយោគដ៏ធំធេងនៅក្នុងសង្គមនិងការរួបរួមគ្នាទាំងសងខាង” ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានស្នើសុំដល់ក្រសួងយុត្តិធម៌និង FBI ស៊ើបអង្កេតលើករណីជុំវិញការស្លាប់របស់លោក Floyd ក៏ប៉ុន្តែលោកក៏មិនបានធ្វើសេចក្តីថ្លែងការណ៍ដែលជាសាធារណៈធំណាមួយដែលសំដៅដល់ការកាត់បន្ថយវិបត្តិទាំងនោះ នោះទេ។ ហើយលោកបានចេញផ្សាយជាច្រើន រឿងជុំវិញលើការបាតុកម្ម របស់បាតុករថាជា“ ចោរប្លន់” ហើយបានជំរុញឱ្យអភិបាលក្រុងនិងអភិបាលខេត្ត“រឹតបន្តឹងបន្ថែម ហើយតឹងតែងជាងនេះទៀត” ហើយបានប្រកាសគំរាមប្រើយោធាប្រឆាំងនឹងក្រុមបាតុករទាំងនោះវិញផងដែរ។

ហើយេជុំវិញចំពោះការចោទប្រកាន់នេះផងដែរជុំវិញលើកងកម្លាំងហួសប្រមាណរបស់ប៉ូលីសប្រឆាំងទប់ទល់ទៅនឹងក្រុមបាតុករទាំងអស់នោះវិញ ។ លោក Dujarric បាននិយាយបន្តទៀតថា រាល់ករណីទាំងអស់គួរតែស៊ើបអង្កេតជាដាច់ខាត។
លោកបានមានប្រសាសន៍បន្តទៀតថា“ យើងតែងតែនិយាយថាកម្លាំងប៉ូលីសនៅជុំវិញពិភពលោកត្រូវយល់ដឹងអំពីសិទ្ធិមនុស្សឱ្យបានគ្រប់គ្រាន់ហើយចាំបាច់ត្រូវមានការវិនិយោគលើការគាំទ្រផ្នែកសង្គមនិងចិត្តសាស្ត្រដល់ប៉ូលីសផងដែរដូឆ្នេះ ពួកគេអាចបំពេញការងាររបស់ពួកគេបានត្រឹមត្រូវ” ។