ប្រធានាធិបតីរុស្ស៊ីលោក Putin បញ្ជាកងទ័ពរុស្ស៊ីទៅកាន់អ៊ុយក្រែន បន្ទាប់ពីទទួលស្គាល់ឯករាជ្យនៅតំបន់បំបែកខ្លួន

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពទៅកាន់តំបន់បំបែកខ្លួនចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីទទួលស្គាល់ថាពួកគេទទួលបានឯករាជ្យកាលពីថ្ងៃចន្ទ ដោយបង្កើនវិបត្តិបន្ថែមទៀតដែលប្រទេសលោកខាងលិចបារម្ភថា អាចបង្កឱ្យមានសង្រ្គាមដ៏ធំមួយ។

សាក្សីអ្នកយកសារព័ត៌មានរ៉យទ័រម្នាក់បានឃើញរថក្រោះ និងគ្រឿងបរិក្ខាយោធាផ្សេងទៀតកំពុងចល័តឆ្លងកាត់ទីក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួន បន្ទាប់ពីលោក Putin បានចេញសេចក្តីសម្រេចទទួលស្គាល់តំបន់បំបែកខ្លួន ហើយបានប្រាប់ក្រសួងការពារជាតិរុស្ស៊ីឱ្យបញ្ជូនកងកម្លាំងដើម្បី “រក្សាសន្តិភាព”។

វិធានការនេះបានធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថ្កោលទោស និងប្តេជ្ញាដាក់ទណ្ឌកម្មថ្មី ទោះបីជាមិនច្បាស់ថាតើ វិធានការនេះជាជំហានដ៏សំខាន់ដំបូងរបស់លោក Putin ឆ្ពោះទៅរកការវាយលុកទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ដែលរដ្ឋាភិបាលប្រទេសលោកខាងលិចបានព្រមានអស់រយៈពេលជាច្រើនសប្តាហ៍។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយទៅកាន់តំបន់បំបែកខ្លួនដែលគ្រប់គ្រងរួចហើយដោយក្រុមបំបែកខ្លួនដែលស្មោះត្រង់នឹងទីក្រុងម៉ូស្គូមិនទាន់បង្កើតជា “ការឈ្លានពានបន្ថែមទៀត” ដែលនឹងបង្កឱ្យមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនោះទេ ប៉ុន្តែយុទ្ធនាការយោធាកាន់តែទូលំទូលាយអាចកើតឡើងនៅគ្រប់ពេលបាន៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online