ប្រធាន​ UEFA ចូល​ប្រជុំ​​តែ ២នាទី​ប៉ុណ្ណោះ​នៅ​ហុល្លង់ ទាក់ទង​នឹង​ជំងឺ​កូរ៉ូណា

ប្រធាន​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA លោក Aleksander Ceferin បាន​មក​ចូល​រួម​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់ UEFA តែ​ ២នាទី​ប៉ុណ្ណោះ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

សារព័ត៌មាន​ The Sun បាន​ឲ្យ​ដឹង​ថា ប្រធាន UEFA បាន​សំណូម​ពរ​ឲ្យ​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប មាន​ការ​ស្ងប់អារម្មណ៍​ ទាក់ទង​នឹង​ជំងឺ​ខូវិដ ១៩។

យ៉ាងណាមិញ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល ២ម៉ោង ដោយ​សម្រេច​ថា សម្រូត​ប្រកួត​ជម្រុះ Play-Off Euro 2020 ឲ្យ​ចប់​នៅ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា​នេះ ហើយ​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League និង UEFA Europa League នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សប្ដាហ៍​ក្រោយ។

លើសពីនេះទៅទៀត អ្នក​នាំ​ពាក្យ​ UEFA បាន​បង្ហាញ​ពី​គោលជំហរ​មួយ​ ដោយ​ធ្វើ​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់ ពាក់ព័ន្ធ​នឹង​រឿង​រៀប​ចំ​ការ​ប្រកួត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖  http://news.sabay.com.kh/