ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង លោកគីមនិយាយថាព្យុះទីហ្វុង(Typhoon Bavi)បង្កការខូចខាតតិចតួច
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបាននិយាយថាព្យុះTyphoon Baviបានបង្ក ការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ ២៧ សីហា នុុិងការខូចខាតតិចតួចបំផុតដល់ប្រទេស។ លោកគីមដែលបានធ្វើទស្សនកិច្ចនៅខេត្ដ Hwanghae ភាគនិរតីនៃទីក្រុងព្យុងយ៉ាងបានចេញសេចក្តីជូនដំណឹងដើម្បីការពារការខូចខាតដំណាំនិងគ្រោះថ្នាក់ពីព្យុះទីហ្វុងដែលបានធ្វើឱ្យមានការបាក់ដីនៅជិតរដ្ឋធានីដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងបាក់ដើមឈើជាដើម។
ប្រទេសកូរ៉េខាងជើងដែលបាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងវីរុសកូវិដ-១៩និងព្យុះទីហ្វុងជាព្យុះលើកទី ៨ ។ យោងតាមការកត់សម្គាល់របស់លោកគីមបានអោយដឹងថា“ ទំហំនៃការខូចខាតពីព្យុះនេះ គឺតូចជាងការរំពឹងទុក។ គាត់បន្ថែមទៀតថាគាត់មានការព្រួយបារម្ភណ៍ច្រើនហើយគាត់មានអារម្មណ៍ថាមានសំណាងណាស់ដែលមានចំនួនទឹកប្រាក់នៃការខូចខាតតិចតួចខុសពីការរំពឹងទុក្ខ” ។ ដំណើរទស្សនកិច្ចរបស់លោកគីមធ្វើឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋKCTV បានបង្ហាញទំហំរនៃការខូចខាតពីព្យុះ។ មានភ្លៀងធ្លាក់ខ្លាំងនៅដើមខែនេះដែលបណ្តាលឱ្យមានទឹកជំនន់និងដំណាំដែលខូចខាតបានបង្កការព្រួយបារម្ភអំពីការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសដាច់ស្រយាលមួយនេះដែរ។


ប្រភព៖ CNA