ប្រព័ន្ធសេវាធនាគារ SWIFT កំពុងត្រៀមខ្លួនកាត់ផ្តាច់ប្រទេសរុស្សី
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Reuters ប្រព័ន្ធសេវាធនាគារ SWIFT និយាយថា ប្រព័ន្ធនេះកំពុងចូលរួមជាមួយអាជ្ញាធរសហភាពអឺរ៉ុប ដើម្បីយល់ពីការលំអិត នៃស្ថាប័នជាច្រើន ដែលនឹងជាគោលដៅវិធានការថ្មី ហើយកំពុងត្រៀមអនុវត្តតាមកាណែនាំស្របច្បាប់។
គណៈកម្មការអឺរ៉ុប ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ដោយប្រកាសថា ធនាគាររុស្ស៊ីដែលត្រូវជ្រើសរើស នឹងត្រូវដកចេញពីប្រព័ន្ធសារធានាគារ SWIFT ក្នុងការឆ្លើយតបទៅនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសមហាអំណាចលោកខាងលិច បានប្រកាសផងដែរថា ធនាគារកណ្តាលរុស្សី នឹងត្រូវបានរារាំងមិនឲ្យរៀបចំប្រាក់បម្រុងអន្តរជាតិ ក្នុងវិធីជាច្រើន ដែលធ្វើឲ្យអន់ខ្សោយលើឥទ្ធិពល នៃទណ្ឌកម្មរបស់ពួកគេ។
Source: RT