ប្រសិនបើបងប្អូនទិញរថយន្តហើយមិនបានកាត់ឈ្មោះ តើបងប្អូននឹងជួបបញ្ហាប្រឈមអ្វីខ្លះ?

គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ៖
-ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើប អង្កេតរបស់សមត្ថកិច្ច
-ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
-ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
-ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
-ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
-ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕
By : Bonny ប្រភព៖នាយកដ្ឋានដឹកជញ្ជូនផ្លូវគោគ-Department of Land Transport