ប្រេីល្បិចខ្ចីម៉ូតូអ្នកជិតខាងថាទៅទិញអីមួយភ្លែតរួចក៏ជិះទៅបាត់តែម្ដង…
ថ្ងៃព្រហស្បតិ៍9កេីតខែភទ្របទ ឆ្នាំជូតទោស័ក ព.ស2564 ត្រូវថ្ងៃទី27.08.2020 វេលាម៉ោង10.30នាទី ចំណុចភូមិអង្គតាង៉ិល ឃុំគុស មានករណីរំលោភលេីទនុកចិត្តមួយបង្ករឡេីងដោយជនសង្ស័យឈ្មោះធឺម ថានភេទប្រុស អាយុ26ឆ្នាំ ទីលំនៅភូមិអង្គតាង៉ិល ឃុំគុស បានប្រេីល្បិចខ្ចីម៉ូតូធុនC50មូល គ្មានផ្លាកលេខរបស់ឈ្មោះណេន សុផា ភេទស្រី អាយុ30ឆ្នាំ ទីលំនៅភូមិឃុំជាមួយគ្នា(ផ្ទះក្បែគ្នា)ថាយកទៅទិញអីមួយភ្លែតរួចក៏ជិះទៅបាត់តែម្ដង។ក្រោយកេីតហេតុជនរងគ្រោះបានប្ដឹងអោយសមត្តកិច្ចយេីងជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដេីម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ លុះដល់ថ្ងៃទី31.08.2020 វេលាម៉ោង16.00នាទីសមត្តកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យបាននៅពេលដែលជនសង្ស័យរូបនេះត្រឡប់មកផ្ទះវិញ៕បច្ចុប្បន្នយេីកំពង់សាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី ។
