ផឹកស្រាស្រវឹង ទាស់ពាក្យសម្តីបង្កហឹង្សាបណ្តាលអោយមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកគីរីសាគរ

ខេត្តកោះកុង÷ ថ្ងៃទី 12.05.2022 វេលាម៉ោង 22:00 នាទី មានករណីមនុស្សឃាត បណ្ដាលឲ្យ មនុស្ស ០១ នាក់ស្លាប់ និងរបួសធ្ងន់ ០១នាក់ នៅចំណុចពយស្ងាវ ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

បង្កឡើងដោយជន សង្ស័យឈ្មោះ សៀន សុីន ភេទប្រុស អាយុ ប្រមាណ៤០ជាងឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ស្រុកពារាំង ខេត្តព្រៃវែង បានយកកូនកាំបិតចុងស្រួច ចាក់ ទៅលើ ជនរងគ្រោះរង ចំនួន02 នាក់ ។

1/ឈ្មោះ ឌឹម សម្បត្តិ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង ។

2/ឈ្មោះ ទាន កែវ ភេទប្រុស អាយុ ប្រមាណ30ជាង ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ មូលហេតុ ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នា ។

ជនទាំង ៣នាក់ ស្នាក់នៅបណ្តោះអាសន្ន នៅចំណុចកើតហេតុ ខាងលើ ក្រោយបង្កជនសង្ស័យបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យ៕