ផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដីគ្នា ក្មួយយកពូថៅ វាយពូក្មេក ពកឆ្អឹងជំនីខាងឆ្វេង
ករណីនេះ បានកេីតឡេីង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤:០០ នាទី ល្ងាច នៅចំនុចភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ បង្ករឡេីងដោយជនសង្ស័យឈ្មោះ ថា ថៃ ភេទប្រុស អាយុ ២៦ ឆ្នាំ ខ្មែរ មុខរបរ កសិករ ទីលំនៅកន្លែងកើតហេតុខាងលើ បានយកពូថៅ វាយទៅលើឈ្មោះ ពុធ សឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវជាពូក្មេក មានទីលំនៅជាមួយគ្នា បណ្តាលអោយពកហើម ត្រង់ឆ្អឹងជំនី ខាងឆ្វេង
មូលហេតុ ៖ ទំនាស់ពាក្យសំដីគ្នា ពេលផឹកស្រា ។
បច្ចុប្បន្ន កម្លាំងជំនាញយេីង បានធ្វេីការឃាត់ខ្លួន ជនសង្ស័យ បំពេញសំនុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ។


