ផ្តើមចេញពីភ្លើងប្រចណ្ឌបុរសម្នាក់ក្លាយជាឃាតករសម្លាប់ប្រពន្ឋ

នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗកាលពីយប់ថ្ងៃទី១២ ខែកុម្ភះ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីជាប្រពន្ឋដោយអង្រែបុកគ្រឿង និងបានវាយសំពងក្មួយប្រុសបង្កើតសន្លប់បណ្តាលអោយរងរបួសធ្ងន់ ដោយសារភ្លើងប្រចណ្ឌ ។

ជនដៃដល់ជាប្តីឈ្មោះមល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ ពេលនោះស្រ្តីជាប្រពន្ឋបានមកផឹកជាមួយ ក៏កើតជាជម្លោះ ដោយសារបុរសដៃដល់ជាប្តីប្រចណ្ឌស្រ្តីរងគ្រោះជាប្រពន្ឋជាមួយនិងក្មួយប្រុសរបស់ខ្លួនដែលកំពុងអង្គុយផឹកស៉ី។ បន្តិចក្រោយមកជនដៃដល់ប្រដាប់ដោយអង្រែបុកគ្រឿង បានវាយសំពងមកលើជនរងគ្រោះជាក្មួយត្រូវចំក្បាលសន្លប់បាត់ស្មារតី និងបានវាយលើស្រ្តីជាប្រពន្ឋបណ្តាលអោយស្លាប់នៅនិងកន្លែង។

អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ឯក ប៊ុត នឿន បានបញ្ជាក់ថា នគរបាលបានចាប់ខ្លួនជនបង្កបានភ្លាមៗ និងកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online