ផ្ទុះភ្លើងប្រច័ណ្ទប៉ូលិសស្រីកាត់ប្រដាប់ភេទប៉ូលិសប្រុស ដោយសារភ្លើងប្រច័ណ្ឌ
ខេត្តកំពង់ធំ.ករណីនេះបានកើតឡើង កាលពីវេលាម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា យកកាំបិតប៉ាំងតោ សម្រាប់ប្រើប្រាស់ ជាអាវុធ ដោយក្នុងករណី នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកភាគីម្ខាងទៀត.ជា ប៉ូលិសចរាចរណ៍ ដូចគ្នា ត្រូវបានស្រីកំណាន់ យកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បច្ចប្បន្នជាប៉ូលិស នៅអធិការនគរបាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។




ក្នុងករណី អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះខៀន សុខល័ក្ខ ត្រូវបានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតកាប់ចំភ្លៅ ទុកជាការប្រមាន ដល់ បងបុរសៗ ដែលចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈនេះកំពុងតែសម្រាកព្យាបាល ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៍ សន្ទុក ចំណែកជនសង្ស័យក្រោយពីបង្ករ ហេតុរួច បានរត់គេចខ្លួនបាត់ ស្រមោល ក្នុងករណីខាងលើនេះលោកសន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យទាក់ទងសួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ជូនមុននេះបន្តិចថា បងប្អូន សារពត៌មាន នារីមុខសញ្ញាដែលជាជនប្រព្រឹត្តបទល្មើសខាងលើនេៈ មានមុខរបរអតីតជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់មិនមែនជា នគរបាល នារីនោៈទេ ។