ផ្ទុះមីននៅអន្លងវែង បណ្តាលឱ្យយោធាម្នាក់របួសជើងស្តាំនិងត្រូវកាត់ចោល
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានករណីផ្ទុះមីន នៅភូមិក្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យយោធាម្នាក់ឈ្មោះ អាត វីន អាយុ៣៥ឆ្នាំ ភេទប្រុស បានរងរបួសជើងស្តាំ(កាត់ចោល) នៅក្នុុងកំឡុងពេលដើរល្បាតតំបន់ក្បាលអន្សោង បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។
អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។