ផ្ទុះឡរស្លរដែក បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ
សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍ផ្ទុះឡរស្លរដែក បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ បានកើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងផ្នែកអន្តោប្រវេសន៍ស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក និងកម្លាំង ព្រហ្មទណ្ឌស្រុក បានចុះពិនិត្យ សហគ្រាស ស្លរដែក ហ្គ្រែនដា (GRANDA INTERNATIONAL STEEL CO.,LTD )(គ្រែនដាអ៊ីនធើនេសិនណលស្ទៀល) ដែលបានផ្ទុះបណ្តាលឲ្យជនារងគ្រោះឈ្មោះ DONG YANYOU(ដុងយ៉ានយូ) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត11.AUG.1970 កាន់លិខិតឆ្លងដែនលេខ EE 3005316រងរបួសធ្ងន់ ហើយក្រុមហ៊ុនក៏បានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញក៏បានស្លាប់។
ជនជាតិចិនខាងលើនេះជាកម្មករធ្វើការនៅក្នុងសហគ្រាសស្លរដែកខាងលើនោះ ៕


