ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​កក្រើក​រដ្ឋធានី Beirut ស្លាប់​និងជិត៥ពាន់​នាក់រងរបួស​…

បរទេស ៖ មនុស្ស​យ៉ាងតិច​៧៨នាក់ត្រូវបានស្លាប់ ខណដែល​ជិត៥ពាន់​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​ករណី​ផ្ទុះឃ្លាំង​ស្តុក​សារធាតុ​គីមី​ក​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋធានី Beirut របស់​ប្រទេស​លី​បង់ ហើយ​ទីតាំង​ដែល​ផ្ទុះ​នោះ​ជា​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដែល​គេ​ដឹងថា មាន​រយៈពេល​៣៦​ឆ្នាំ​មកហើយ ។​

​លោក​ប្រធានាធិបតី Michel Aoun បាន​បង្ហោះ Twitter ថា វា​មិនអាច​ទទួលយក​បានទេ​ដែល​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​២,៧៥០​តោន​ត្រូវបាន​រក្សាទុក​ដោយ​មិនមាន​សុវត្ថិភាព​ដូច្នេះ​។​

​យ៉ាងណា​ក្រុមមន្ត្រី​ជំនាញ​បាន​អះអាងថា ការស៊ើបអង្កេត​កំពុងដំណើរការ​ដើម្បីរ​ក​មូលហេតុ​ពិតប្រាកដ​នៃ​ការផ្ទុះ​នេះ​។ ទន្ទឹម​នោះ​មន្ត្រី​ការពារជាតិ​លី​បង់​បាន​និយាយថា អ្នក​ដែល​ទទួលខុសត្រូវ​នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ជា​អតិបរមា​។​

​លោកនាយក​រដ្ឋមន្ត្រី Hassan Diab បាន​ហៅ​គ្រោះថ្នាក់​នេះ​ថា​ជា​គ្រោះមហន្តរាយ អ្នក​ដែល​ទទួលខុសត្រូវ​ត្រូវតែ​នាំយកមក​កាត់ទោស​តាមច្បាប់​នៃ​ប្រទេស​នេះ ៕

By: Bonny