ផ្ទះនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ០២គ្រួសារ រងការខូចខាតទាំងស្រុងក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅស្រុកកែវសីមា

ខេត្ត​មណ្ឌលគិរី​៖ ថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង ២១:៣១ នាទីយប់ មានករណីភ្លើងឆេះផ្ទះ​ប្រជាពលរដ្ឋ​អស់ចំនួន​ ០២ខ្នង​ របស់ម្ចាស់ឈ្មោះ ងេន សុផាត ភេ​ទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ព្នង មុខរបរកសិករ ធ្វើអំពីរឈើ ផ្ទះមានទំហំ ០៨ x ១០ ម៉ែត្រ​ ០២ខ្នង ប្រក់ប្រកក្បឿង ស្ថិតនៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ខូចខាតទាំងស្រុងនិងមានទ្រព្យសម្បត្តិមួយចំនួនដូចជា៖

-​ ប្រាក់​ចំនួន ៨,៥០០,០០០រៀល

-​ គោយន្តកន្រ្តៃយ៍ចំនួន​ ០១គ្រឿង

-​ ស្រូវចំនួន​ ៥៣បេ

-​ មាសចំនួន​ ០៧ជី និងទ្រព្យសម្បត្តិមួយចំនួនទៀតដែល​នៅក្នុងផ្ទះ ។

ករណីខាងលើនេះពុំមានគ្រោះដល់មនុស្សទេ ។ មូលហេតុបណ្តាល​មកពីម្ចាស់ផ្ទះដុតធូបសែននៅលើផ្ទះ រួចនាំគា្នទៅចូលរូមកម្មវិធីបង្កក់ក្មួយ នៅជិតគ្នា ងាកមើលមកផ្ទះខ្លូនឯងក៏ឃើញភ្លើងកំពុងតែឆេះយ៉ាងខ្លាំងបាត់ទៅហើយ ។

ក្រោយមកម្ចាស់ផ្ទះនិងអ្នកជិតខាងក៏នាំគ្នាមកជួយពន្លត់តែមិនឈ្នះ ករណី​អគ្គិភ័យ​ឆេះផ្ទះខាងលើនេះ រថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមាមិនបានចេញជួយសង្គ្រោះទាន់ពេលនោះទេ ដោយមូលហេតុផ្លូវពិបាកនិង​ឧបសគ្គ​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online