ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងផ្ទះ រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រសៀល វេលាម៉ោង ១៥:៣០នាទី មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់បានបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងផ្ទះ ។ ផ្ទះដែលរងផលប៉ះពាល់នោះមាន៖
១- ឃុំណាំតៅ ស្រុកភ្នំស្រុក មានករណីខ្យល់កន្ត្រាក់មួយកើតឡើង បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ភូមិ ៖
-ភូមិក្នាំង អស់ចំនួន ០៧ខ្នង រោងគោ ០១ខ្នង
– ភូមិណាំតៅ អស់ចំនួន ០២ខ្នង
– ភូមិសំរោង អស់ចំនួន ០១ខ្នង
២- ឃុំឬស្សីក្រោក ស្រុកមង្គលបូរី
-ភូមិឬស្សីក្រោក ប៉ះពាល់ផ្ទះ ០១ខ្នង ប៉ើងស័ង្កសីចំនួន ១០សន្លឹក
៣- ភូមិសំរោង ប៉ះពាល់ផ្ទះ ០៣ខ្នង ប៉ើងដំបូលស័ង្កសីចំនួន ៤៣សន្លឹក ៕