ផ្ទះប្រជាពលរដ្ឋមួយខ្នង និងតូបផ្សារចំនួន១៦ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅខាងលិចផ្សារស្ពឺ

ខេត្ត​កំពង់​ចាម​៖ ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១:៤០​ នាទីយប់​ មានករណីអគ្គិភ័យ​បានកេីត​ឡើង​ដែលស្ថិតនៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីបានទទួលពត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ និងបានចាត់បញ្ជាអោយរថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋានចំនួន០២គ្រឿង រថយន្ដស្រុកកំពង់សៀមចំនួន០១គ្រឿង រថយន្ដស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង រថយន្ដស្រុកព្រៃឈរចំនួម០១គ្រឿង សរុបចំនួន០៧គ្រឿង ។

ការខូចខាត :​ ផ្ទះទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម​ ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទ​ ស្រី អាយុ​ ៧០​ ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម ។

តូបលក់ដូរចំនួន​ ១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក​ ។ មូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គីសនី ។

អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង​ ០១:០៥​ នាទីយប់ ឆ្លងចូលថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២​ ។

ករណីខាងលេីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះយើងបានប្រើប្រាស់ទឹកអស់ចំនួន ១៦​ គ្រឿង​ រួម​មាន៖

-​ រថយន្តពន្លត់​អគ្គីភ័យ​ស្រុកចំការលើចំនួន​ ០៤​ គ្រឿង​ ។

-​ រថយន្តពន្លត់​អគ្គីភ័យ​ស្រុកកំពង់សៀមចំនួន​ ០២​ គ្រឿង​ ។

-​ រថយន្តពន្លត់​អគ្គីភ័យ​ស្រុកព្រៃឈរចំនួន​ ០២​ គ្រឿង​ ។

-​ រថយន្តពន្លត់​អគ្គីភ័យ​ស្រុកស្ទឹងត្រង់ចំនួន​ ០៣​ គ្រឿង​ និងរថយន្តខេត្តចំនួន​ ០៥​ គ្រឿង​​ ៕