ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសង្កាត់បឹងកន្សែង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

ខេត្តរតនគិរី​៖ ថ្ងៃច័ន្ទ ១៣កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៩និង៤០នាទីព្រឹក មានករណីអគ្គីភ័យមួយ​បានកើតឡើងបណ្ដាលឲ្យឆេះផ្ទះអស់ចំនួនមួយខ្នង​ ដែលស្ថិតចំណុចក្រោយសាលាខេត្ត ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី​ ម្ចាស់ផ្ទះឈ្មោះ ស៊ី​ សុវត្ថា ភេទ​ ស្រី អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបបកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ​ ។

ផ្ទះទំហំ​ ០៥x២៨​ មែត្រ​ ជាផ្ទះទាមផ្ទាល់ដី ធ្វើអំពីឈើ ជញ្ជាំងបាំងក្តា ដំបូលប្រក់ស័ង្កសី (ជាផ្ទះធ្វើសម្រាប់ជួល) មានចំនួនមួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង​ ។

ខូចខាតផ្ទះចំនួន០១ខ្នងឆេះអស់ទាំងស្រុង និងសម្ភារៈមួយចំនួនរបស់អ្នកជួលនៅ ត្រូវឆេះអស់មួយចំនួនធំ និងភ្លេីងឆេះរោលដល់ផ្ទះនៅជិតខាងបន្តិចបន្តួច ដោយបានកងកម្លាំងជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​បានបាញ់ទឹកការពារទាន់ពេលវេលាទេីបភ្លេីងមិនអាចឆេះឆ្លងដល់ និងគ្រប់គ្រងហេតុការណ៍បានទាំងស្រុង​ ។

មូលហេតុសង្ស័យជាករណីឆ្លងចរន្តអគ្គិសនី នឹងមានស្នូរផ្ទុះកំប៉ុងហ្គាសនៅក្នុងផ្ទះទៀតផងដោយម្ចាស់ផ្ទះមិននៅជាផ្ទះធ្វើទុកសម្រាប់ជួល ហើយអ្នកជួលបានចេញពីផ្ទះអស់តាំងពីព្រឹកព្រលឹម​ និងមិនមានការបាត់បង់អាយុជីវិតមនុស្សនិងរងរបួសឡើយ​ ។

កិច្ចប្រតិបត្តិការខាងលើនេះការិយាល័យជំនាញ បានចេញរថយន្តចំនួន ០៤ គ្រឿង រថយន្តប្រចាំការនៅក្នុងស្នងការដ្ឋានមានចំនួន ០៣ គ្រឿង និងរថយន្តជំនួយរបស់អធិការដ្ថាននគរបាលស្រុកអូរជុំចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៩​ រថយន្ត​ ទើបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online