ផ្ទះប្រជាពលរដ្ឋម្នាក់នៅស្រុកកំពង់ត្របែក រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍អគ្គីសនីឆាបឆេះ

ខេត្តព្រៃវែង​៖ ថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលា​ម៉ោង​ ២០:៣០​ នាទីយប់នៅចំណុច​ ភូមិអាគ្រា​ជ​ ឃុំព្រៃឈរ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ​បងប្អូន​ឈ្មោះ​ សិន​ សារិទ្ធ​ ភេទ​ ប្រុស​ អាយុ ៥២ឆ្នាំ​ ផ្ទះ​ទំហំ ០៧x០៨​ មែត្រ​ សង់អំពីឈើប្រក់ស័ង្កសី (ឆាបឆេះអស់ទាំងស្រុង )​ ។ សំភារៈខូចខាតគិតជាទឹកប្រាក់សរុបតម្លៃប្រហែល ២០ លានរៀល​ ។ មូលហេតុបណ្តាលមកពី​ធ្វេសប្រហែស​ភ្លេីងធូប​ ។

ករណីអគ្គិភ័យកេីតឡេីង​ខាងលេីនេះកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គភ័យអន្តរាគមន៍ទៅដល់កន្លែងកើតហេតុដែល​ តែចូលពុំរួចដោយផ្លូវមានលក្ខណះតូចចង្អៀត ពេលនោះកម្លាំងអន្តរាគមន៍ និងប្រជាការពារបាន​យកម៉ាស៊ីនចល័តបូមទឹកស្រះបាញ់ពន្លត់ ។

ករណីអគ្គិភ័យកេីតឡេីង​ខាងលើនេះ​មិនបណ្តាល​អោយមានមនុស្សរងរបួសឬស្លាប់ឡេីយ​៕