ផ្ទះមួយខ្នង ឡាន០២គ្រឿង និង ទ្រព្យសម្បត្តិមានតម្លៃមួយចំនួនទៀតរហូតការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅស្រុកឆែប
ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលទីតាំងស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរមន្ត្រីបរិស្ថានខេត្តព្រះវិហារ ។
ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ៨×៤៥ មែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តារួមនឹងសម្ភារះមួយចំនួនទៀតមាន÷
- រថយន្តសាំយ៉ុងចំនួន ០១ គ្រឿង
- រថយន្ត Land Cruiser ចំនួន ០១ គ្រឿង
- កំព្យូទ័រចំនួន ០២ គ្រឿង
- ម៉ាស៊ីនព្រីនចំនួន ០១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន
- គ្រាប់កាំភ្លើង ២០០ គ្រាប់
- ម៉ាស៊ីនត្រង់សុីន័រ ១៥ គ្រឿង
- សាឡុង ០១ ឈុត
- គ្រែដេកចំនួន ០៨
- តុងឿ ៣
- ម៉ូតូចំនួន ០២ គ្រឿង ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ក្នុងប្រតិបត្តិការពន្លត់យេីងមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ មូលហេតុទទួលបានពត៌មានយឺតពេលនិងផ្លូវឆ្ងាយ៕